គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

មរណភាពរបស់លោកឳពុក François Ponchaud

កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / Author : ATH Sokren

កាលពីថ្ងៃទី១៧​​ មករា នៅ Haute-Savoie ប្រទេសបារាំង លោកអាចារ្យកាតូលិក François Ponchaud ដែលជាមហាមិត្តរបស់ប្រទេសខ្មែរ និងរបស់ប្រជាជនខ្មែរបានទទួលមរណកាលនៅជន្មាយុ៨៥ឆ្នាំ។ លោកបានមកដល់ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៦៥ ហើយក្រោយមកតាមរយៈសៀវភៅ «កម្ពុជាឆ្នាំសូន្យ» ដែលលោកបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៧៧ ​លោកបានផ្តល់សញ្ញាប្រកាសអាសន្នលើកដំបូងដល់មតិលោកខាងលិចពីទំហំ និងភាពឃោរឃៅនៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម។

លោកគឺជាមនុស្សចុងក្រោយគេក្នុងចំណោមមនុស្សចុងក្រោយផ្សេងទៀតដែលចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥។ សៀវភៅនេះជះឥទ្ធិពលយ៉ាងខ្លាំងធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ងាកមកយល់ដឹងពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ចំណែកឯនៅក្នុងសៀវភៅ «ចករសាត់កាត់ព្យុះកម្ពុជា» ដែលរៀបរាប់ពីបទពិសោធរបស់ខ្លួន បោះពុម្ពនៅឆ្នាំ២០១៦ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលធ្វើដំណើរមកដល់ប្រទេសបារាំងប៉ុន្មានថ្ងៃមុនខ្មែរក្រហមចូលកាន់កាប់អំណាច បានគូសបញ្ជាក់ថា សម្តី និងសំណេររបស់លោកឳពុក François Ponchaud ពិតជាមានសារៈសំខាន់មិនអាចកាត់ថ្លៃបានចំពោះជនជាតិខ្មែរដែលត្រូវបង្ខំចិត្តនិរទេសខ្លួនចាកចេញពីស្រុកកំណើត៕